Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ១៤២.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩៣១៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤២.០៥៨នាក់ ។

ទន្ទឹមនឹងនេះដែរ ប្រមាណ១៣.១៥៥នាក់ បានត្រូវគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់ ៤.៧៤៥.៤៦៤នាក់ ។

រដ្ឋសៅប៉ូឡូ ដែលជារដ្ឋមានពលរដ្ឋ រស់នៅច្រើនជាងគេនៅក្នុងប្រទេស បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺ ចំនួន៩៧៣.១៤២នាក់ និងមានអ្នកស្លាប់ ចំនួន៣៥.១២៥នាក់ បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន២៦២.០០៦នាក់ និងមានអ្នកស្លាប់ចំនួន១៨.២៩១នាក់ ។

ក្រសួងបានឲ្យដឹងទៀតថា បច្ចុប្បន្ន មានរដ្ឋចំនួន០៦ ដែលមានចំនួនអ្នកស្លាប់កើនឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top