សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៣១.៥៥៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យ់ចំនួនអ្នកស្លាប់ដោយសារជំងឺសរុបកើនឡើងដល់៥.០០០.៦៩៤នាក់ ។
ហើយអ្នកជំងឺបន្ថែមទៀតចំនួន៧៣៤នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៤៨.២២៨នាក់ ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រទេសប្រេស៊ីល បានរាយការណ៍ពីអ្នកឆ្លងជំងឺជាលើកដំបូង និងលើកដំបូងនៅក្នុងប្រទេសអាមេរិកឡាទីន គឺក្រុងសៅប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអាមេរិខាងត្បូង មួយនេះ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាប្រទេសជាប់លំដាប់លេខ៣លើពិភពលោកដែលមានអ្នកឆ្លងជំងឺខ្ពស់ជាងគេ បន្ទាប់ពីសហរដ្ឋអាមរិក និងឥណ្ឌា ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ ហើយជាកន្លែងផ្ទុះជំងឺដ៏ធំបំផុតដែលមានអ្នកស្លាប់ចំនួន៣៦.៦៦៩នាក់ និងមានអ្នកឆ្លងជំងឺចំនួន១.០១៦.៧៥៥នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា