ភ្នំពេញ ៖ លោក ឡុង សារឿន ដែលមានវ័យ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានសម្រេចក្តីបំណងដែលបានប៉ងអស់ ជាច្រើនឆ្នាំនោះហើយ គឺការប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទុកជាវត្ថុអនុស្សាវរីយ៍។
ការប្រគល់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោបានអនុញ្ញាតឲ្យលោកតា និងភរិយាព្រមទាំងកូនចៅ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។
វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕






 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									