កម្សាន្ត

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ

ភ្នំពេញ ៖​​ តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំ របស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលមានទស្សនិកជន ចូលរួមរាប់ម៉ឺននាក់ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ ។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាព សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ជាមួយការបាញ់កាំជ្រួច ដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាស នៅមុខណាហ្គាវើលដ៍ ។

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ ចូលរួមសម្តែង ដោយតារាចម្រៀងល្បីៗ និងមានការបាញ់ព្រិល ព្រមទាំងកាំជ្រួចដ៏ភ្លឺចែងចាំង ពេញផ្ទៃអាកាស

ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍ ចូលរួមសហការឧបត្ថម្ភ ដោយក្រុមហ៊ុនស្រាបៀរថៃហ្គឺរ និងផ្សារទំនិញរួចពន្ធ China Duty Free មានពិធីការិនីកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ សំណាង អាលីណា និងពិធីករលោក Je Dy ។

មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅមុខណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី២០២៤

តារាចម្រៀងល្បីឈ្មោះជាច្រើនទៀតដែលចូលរួមសម្តែង រួមមាន សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ នាង ដាវីន កញ្ញា Mina និងក្រុម OMG ដែលធ្វើឱ្យបរិយាកាសនៅរាត្រីឆ្លងឆ្នាំមានភាពអធិកអធមយ៉ាងខ្លាំង។ អ្វីដែលថ្មីនៅក្នុងតន្ត្រីឆ្លងឆ្នាំនោះ គឺការបាញ់ព្រិល ៣ ដងរយៈពេល ១០ នាទីដែលផ្តល់បទពិសោធន៍ ប្លែកថ្មីសម្រាប់អ្នកចូលរួម ។

អតិថិជននៅក្លឹប Darlin Darlin អបអរឆ្នាំថ្មី២០២៤ ជាមួយក្រុមតន្ត្រី ប្រចាំណាហ្គាវើលដ៍ រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace គឺ ជាកន្លែងអបអរឆ្នាំថ្មី មួយកន្លែងទៀត ដែលពួកគេអាចមើល ឃើញកាំជ្រួច ឆ្លងឆ្នាំដ៏ស្រស់ស្អាត ពីលើដំបូលអគារ

បរិយាកាសតន្ត្រី ឆ្លងឆ្នាំ បានឈានដល់កម្រិតកំពូល នៅពេលរាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី២០២៤ នៅពាក់កណ្តាល អធ្រាត្រ ជាមួយនឹងតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនី ទាំងអស់នៅលើឆាក និង រូបភាពវីដេអូ នៅលើផ្ទាំង អិលអ៊ីឌីដ៏ធំ របស់ណាហ្គាវើលដ៍ ដែលអាចចាត់ទុកថា ជាព្រឹតិ្តការណ៍ តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយ ក្នុងរាជធានីភ្នំពេញ ។ ការបាញ់កាំជ្រួច បានបើកទំព័រឆ្នាំថ្មី២០២៤ ជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងអាកាស ។

រីឯនៅក្នុងណាហ្គាវើលដ៍ មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម មានអតិថិជន ជាច្រើនបានអញ្ជើញទៅពិសាអាហារ និងភេសជ្ជៈថ្ងៃឆ្លងឆ្នាំ ពិសេសនៅតាមភោជនីយដ្ឋានផ្សេងៗ របស់ណាហ្គាវើលដ៍ ដូចជានៅភោជនីយដ្ឋានប៊ុហ្វេ 2Pangea និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុត បែបចិនកាតាំង ៧ មុខ ខណៈអតិថិជន ក៏អាចមើលឃើញតន្ត្រីឆ្លងឆ្នាំ ពីភោជនីយដ្ឋានផងដែរ ។

តារាចម្រៀងទាំងអស់ ស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយទស្សនិកជន

មានអ្នកចូលរួមជាច្រើន បានបន្តទៅកម្សាន្តនៅក្លឹប Darlin Darlin រហូតដល់ទៀបភ្លឺមានការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient ផងដែរ ។ ចំណែកអ្នកខ្លះបានទៅកម្សាន្តនៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace នៅជាន់ដំបូលអគារ ណាហ្គាវើលដ៍ទី១ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល នៃរាជធានីភ្នំពេញនៅពេលរាត្រី និងកម្សាន្តជាមួយបទភ្លេងកន្ត្រាក់អារម្មណ៍ mix ដោយ DJ Liz ។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងប្រារព្ធខួប លើកទី២៩ របស់ខ្លួន សម្រាប់ឧត្តមភាពសេវាកម្ម និងការកម្សាន្ត លំដាប់ពិភពលោក របស់ខ្លួន និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើន ដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខឆាប់ៗនេះ ។ ប្រូម៉ូសិនពិសេស និងព្រឹត្តិការណ៍ជាច្រើនទៀត នឹងត្រូវផ្តល់ជូនរួមទាំងប្រូម៉ូសិន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ដែលណាហ្គាវើលដ៍នឹងស្វាគមន៍ឆ្នាំរោង ជាឆ្នាំដែលនាំលាភសំណាងផងដែរ ។

ការបាញ់ព្រិល គឺជាបទពិសោធន៍ថ្មី សម្រាប់អ្នកចូលរួមនៅក្នុងរាត្រីឆ្លងឆ្នាំ

សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ សម្រាប់ព័ត៌មានបន្ថែម។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់ មានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ​ ក្នុងឱកាសឆ្នាំថ្មី! ៕

To Top