សុខភាព

ពីងពាងជាសត្វល្អិត មែនឬមិនមែន?

សត្វពីងពាង ជាសត្វមួយប្រភេទ ក្នុងចំណោមអដ្ឋបាទិកសត្វ ដែលរួមមានសត្វខ្ទួយ ចៃ (ឆ្កែ ចៀម ពពែ) និងពពួកសត្វ ដែលកាត់ខោអាវ។

សត្វទាំងនេះ មិនត្រូវបានគេចាត់ចូល ទៅក្នុងប្រភេទសត្វល្អិត ហើយវាមានលក្ខណៈ មិនដូចជាសត្វល្អិតដទៃទៀតទេ ពួកវាមានជើងប្រាំបី ភ្នែកប្រាំបី ក្នុងករណីភាគច្រើនបំផុត។ វាមិនមានស្លាប ហើយរាងកាយរបស់វា ចែកចេញជាពីរផ្នែក។

សត្វពីងពាង ត្រូវបានគេប្រទះឃើញជាក់ស្តែង រាល់បរិយាកាសទាំងអស់។ វាអាចរត់នៅលើដី ឡើងដើមឈើ រត់នៅលើទឹក ហើយមួយចំនួនទៀត រត់នៅលើទឹក។ សត្វពីងពាងអាចបង្កើត អំបោះសរសៃតូចៗ ដែលវាប្រើប្រាស់ ដើម្បីរត់យ៉ាងលឿន កាត់តាមសំណាញ់របស់វានេះ។

សរសៃទាំងនោះស្ថិតនៅក្នុង ក្រពេញមួយចំនួន ដែលត្រូវបានគេប្រទះឃើញ នៅក្នុងពោះរបស់វា។ នៅផ្នែកចុងពោះ មានសរីរាង្គមួយចំនួន ដែលធ្វើចលនាយ៉ាងលឿន ដែលមានប្រហោងតូចៗជាច្រើន។ សរសៃសូត្រនេះ កាត់តាមប្រហោងតូចៗទាំងនេះ។ នៅពេលសរសៃសូត្រនេះដាច់ វាក៏ក្លាយជាវត្ថុរាវ។ នៅពេលដែលវាប៉ះនឹងខ្យល់ភ្លាម វាក្លាយទៅជារឹង។ សត្វពីងពាងស៊ីសាច់ជាអាហារ ដោយចិញ្ចឹមជីវិតអាស្រ័យលើសត្វល្អិត និងសត្វពីងពាងដទៃទៀត ដែលជាប់នឹងសំណាញ់របស់វា៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top