សុខភាព

ពិសាទឹកច្រើន អាចជួយព្យាបាលជម្ងឺ មួយចំនួនបាន

experiencelife

 ឈឺក្បាល
ការស្រាវជ្រាវថ្មីបានឲ្យដឹងថា អ្នកជម្ងឺប្រកាំង(ឈឺក្បាលមួយចំហៀង) ក្រោយពេលទទួលទានទឹកជាប្រចាំ ជួយឲ្យអាការៈជម្ងឺថយចុះបាន។ ក្រៅពីនេះការសាកសួរទីលើអ្នកជម្ងឺបានបញ្ជាក់ថា អ្នកជម្ងឺចំនួន៣៤នាក់ក្នុងចំណោម ៩៥នាក់ នឹងមានការឈឺក្បាលកាន់តែខ្លាំងប្រសិនបើពុំទទួលទានទឹក។

 សមាធិ
ទឹកនៅក្នុងរាងកាយមានចំណែកជួយឲ្យមនុស្ស អាចធ្វើសមាធិ និងផ្តោតការយកចិត្តទុកដាក់ក្នុងការងារ ព្រោះវាជួយជំរុញប្រព័ន្ធប្រសាទ និងមិនធ្វើឲ្យងាយមានអារម្មណ៍តានតឹង។ ដូច្នេះការទទួលទានទឹកឲ្យគ្រប់គ្រាន់ពិតជាមានសារសំខាន់ណាស់ ពិសេសចំពោះសិស្សានុសិស្ស និងអ្នកធ្វើការក្នុងការិយាល័យ។

 ការរំលាយអាហារ
ទឹកមានសារសំខាន់ណាស់ចំពោះការរំលាយអាហារ។ ការទទួលទានទឹកមួយកែវ នៅពេលព្រឹកអាចជំរុញឲ្យក្រពះ និងពោះវៀន ដំណើរការបានយ៉ាងមានប្រសិទ្ធភាពពេញមួយថ្ងៃ។ ក្រៅពីនេះ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ វាអាចជួយដល់ការរំលាយអាហារ និងការពារហូរច្រាលឡើងលើនៃជាតិអាស៊ីដក្នុងក្រពះ។

 ស្បែកស្រស់ស្អាត
ស្បែកជាផ្នែកមួយនៃរាងកាយដែលស្តុកជាតិទឹកច្រើនបំផុត។ ប្រសិនបើស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់នោះ វានឹងធ្វើឲ្យឈាមរត់បានស្រួល រីឯផ្ទៃមុខនិងកែវភ្នែក ក៏មានភាពស្រស់ថ្លា មានសុខភាពល្អ ហើយប្រព័ន្ធការពារស្បែកក៏មានភាពរឹងមាំ អាចការពារជម្ងឺសើស្បែក និងទប់ទល់មេរោគផ្សេងៗ មិនឲ្យចូលទៅក្នុងរាងកាយបាន។

 សន្លាក់រឹងមាំ
ឆ្អឹងខ្ចីរបស់សន្លាក់មានជាតិទឹកប្រមាណ៨៥% ហើយវាមានតួនាទីសំខាន់បំផុត នៅពេលដែលរាងកាយធ្វើការ ព្រោះវាទប់នូវកម្លាំងប៉ះទង្គិចផ្សេង។ ដូច្នេះទឹកមានសារសំខាន់ណាស់ក្នុងការជួយឲ្យសន្លាក់រឹងមាំ ហើយវាប្រៀបដូចជាថ្នាំដែលជួយឲ្យសន្លាក់មានភាពរអិលអីចឹង។
ប្រែសម្រួល៖ ហង្ស សុបញ្ញា

To Top