សុខភាព

ចង់អោយថ្លើមល្អ មិនក្រិន គួរធ្វើដូចម្តេច?

ssbhealthcare

ដើម្បីកាត់បន្ថយ ការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណាថែទាំសុខភាពថ្លើម របស់អ្នកអោយបានល្អ តាមការអនុវត្ត ដូចខាងក្រោមនេះ ។

-បរិភោគស្រាក្នុងកំរិតមធ្យម ៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើន ជាងពីរដប ក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរ អោយច្រើនជាងមួយដប ក្នុងមួយថ្ងៃនោះទេ ។

-បរិភោគអាហារ ដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណាដូចជាផ្លែឈើ និងបន្លែ ។ បរិភោគអាហារជាគ្រាប់ធញ្ញាជាតិ គ្រប់ប្រភេទ និងសំបូរ ទៅដោយប្រូតេអ៊ីន ។ ត្រូវកាត់បន្ថយអាហារ ដែលសំបូរជាតិខ្លាញ់ និងអាហារឆារ ។

-ត្រូវអោយទម្ងន់ក្នុងសភាពមានសុខភាព ៖ ការដែលមានជាតិខ្លាញ់ច្រើនពេក អាចធ្វើអោយខូចថ្លើមរបស់អ្នកបាន ។ ចូរនិយាយជាមួយគ្រូពេទ្យ អំពីមធ្យោបាយក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកជា មនុស្សធាត់ហួស ឬធ្ងន់ពេក ។

-កាត់បន្ថយការប្រើរបស់ដែលមានជាតិគីមី ៖ មានផលិតផលប្រើក្នុងផ្ទះដែលមានជាតិគីមី ជាច្រើនដូចជា ៖ ទឹកសំអាត និងថ្នាំសំលាប់សត្វល្អិត ។ ប្រសិនបើអ្នកធ្វើការ នៅជុំវិញរបស់គីមីទាំងនេះ ត្រូវធ្វើយ៉ាងណា អោយមានការ ប្រុងប្រយត្ន័បំផុត ។ ថ្លើមរបស់អ្នកធ្វើការច្រោះជាតិពុល ទាំងនេះពីខ្លួនរបស់អ្នក ដូច្នេះត្រូវអោយវាសម្រាកខ្លះ ទៅតាមរយៈប៉ះពាល របស់គីមីទាំងនោះអោយបានតិចបំផុត ។

-កាត់បន្ថយការប្រឈមមុខ នឹងជំងឺរលាកថ្លើម៖ ការចាក់ម្ជុលរួមគ្នា និងរួមភេទ ដោយមិនបានធ្វើការពារ អាចប្រឈមមុខកាន់តែខ្ពស់ នឹងជំងឺរលាកថ្លើមប្រភេទ B និង C ។ ចូរការពារខ្លួនរបស់អ្នកតាមរយៈ ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសយកការរួមភេទ ។ ត្រូវសួរ គ្រូពេទ្យថាតើអ្នក គួរតែចាក់ វ៉ាក់សាំងសំរាប់ការពារជំងឺរលាកថ្លើមប្រភេទ B ឬក៏អត់ ។
ប្រសិនបើអ្នកមានការបារម្ភ អំពីការប្រឈមមុខរបស់អ្នកថា អាចទៅជាក្រិនថ្លើម ចូរទៅពិភាក្សាជាមួយគ្រូពេទ្យអំពីមធ្យោបាយ ដែលអាចធ្វើអោយអ្នកបន្ថយការ ប្រឈមមុខនេះបាន ៕

To Top