ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សរសើរការអនុវត្តរបស់ថៃ ក្នុងនាមជាប្រធានអាស៊ាន

បរទេស៖ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលចាប់ផ្តើមនៅថ្ងៃស្អែក និងកិច្ចប្រជុំកំពូលអាស៊ាន – អាមេរិកលើកទី ៧ដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ កាសែតបាងកកប៉ុស្តិ៍បាននិយាយជាមួយលោក David R Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន។ ក្នុងនោះ សហរដ្ឋអាមេរិកសរសើរការអនុវត្តរបស់ថៃក្នុងនាមជាប្រធានអាស៊ាន ។ 

សហរដ្ឋអាមេរិកបានក្លាយជាដៃគូសន្ទនាកាលពី ៤២ ឆ្នាំមុន មិនយូរប៉ុន្មានបន្ទាប់ពីអាស៊ាន ត្រូវបានបង្កើតឡើង។ នៅឆ្នាំ ២០១៥យើងបានបង្កើនទំនាក់ទំនង របស់យើងទៅភាពជាដៃគូយុទ្ធសាស្ត្រ។ យើងមើលឃើញថាអាស៊ានគឺជាបេះដូងនៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងជាដៃគូ ដែលស្ថិតស្ថេរ និងមិនអាចផ្លាស់ប្តូរបាន។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំង ១០ របស់អាស៊ានកំពុងរីកចម្រើន។ នៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទំនិញ និងសេវាកម្ម តាមមធ្យោបាយបានឈានដល់ចំនួន ៣៣៤ ពាន់លានដុល្លារអាមេរិក (១០ ពាន់ពាន់លានបាត) ហើយរដ្ឋជាសមាជិកអាស៊ានទាំង ១០ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេពីចិន និងជប៉ុន។ សព្វថ្ងៃមានក្រុមហ៊ុនអាមេរិកជាង ៤.២០០ ក្រុមហ៊ុន ធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ានជួលបណ្តុះបណ្តាល និងវិនិយោគលើមនុស្សរាប់លាននាក់នៅទូទាំងតំបន់។ សរុបទៅក្រុមហ៊ុនអាមេរិកមានទឹកប្រាក់ជាង មួយទ្រីលានដុល្លារដែលបានវិនិយោគនៅក្នុងតំបន់។

សារព័ត៌មានថៃបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីទូតជាន់ខ្ពស់អាមេរិកថា ប្រទេសថៃបានបង្ហាញខ្លួនជាប្រធានដែលពេញលេញ នៅឆ្នាំនេះហើយយើងអបអរសាទរប្រទេសថៃ ចំពោះជោគជ័យនេះ។ អាស៊ានមានប្រសិទ្ធភាពបំផុត នៅពេលដែលវានិយាយដោយសំឡេងតែមួយអំពីបញ្ហាបន្ទាន់ ផ្នែកនយោបាយ និងសន្តិសុខ។ នៅពេលរឿងនោះកើតឡើង វាជាផលប្រយោជន៍របស់អាមេរិក និងផលប្រយោជន៍ក្នុងតំបន់៕

ប្រែសម្រួលៈ ដើមអម្ពិល

To Top