ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បង្គាប់ឲ្យកូរ៉េខាងត្បូង បង់ប្រាក់ ៦០ពាន់លានដុល្លារ សម្រាប់ការឈរ ជើងកងទ័ពរបស់ខ្លួន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានហៅប្រទេសកូរ៉េខាងត្បូងថា ជាអ្នករំលោភបំពានដ៏ធំមួយហើយបានអះអាងថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក គួរតែចំណាយ ៦០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ បើយោងតាមការចងចាំមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ។

លោក Guy Snodgrass ដែលជាអតីតប្រធានផ្នែក និងជាប្រធានផ្នែកទំនាក់ទំនង ទៅអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក James Mattis បានបើកបង្ហាញនៅក្នុងសៀវភៅថ្មីរបស់លោក ខណៈដែលលោកបានលើកឡើងពីកិច្ចជំនួបចំនួនពីររវាងលោក ត្រាំ និងក្រុមសន្តិសុខជាតិរបស់លោក នៅមន្ទីរបញ្ចកោណនៅខែកក្កដា ឆ្នាំ២០១៧ និងខែមករា ឆ្នាំ២០១៨ ។

យោងតាមលោក Snodgrass លោក ត្រាំ បានសាកសួរម្តងហើយម្តងទៀត អំពីតម្លៃនៃការឈរជើង របស់កងទ័ពអាមេរិកនៅឯក្រៅប្រទេស និងបានស្នើដល់មន្រ្តីជាន់ខ្ពស់រួមមានរដ្ឋមន្រ្តីការពារជាតិ Mattis និងបន្ទាប់មកជារដ្ឋមន្រ្តីក្រសួងការបរទេស Rex Tillerson ថាតើកងទ័ពអាចត្រូវ បានដកចេញពីប្រទេសមួយ ចំនួនដូចជាកូរ៉េខាងត្បូង ជប៉ុន និងអាល្លឺម៉ង់ ដែរឬទេ៕

ដោយ ឈូក បូរ៉ា

To Top