ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអេឡិចត្រូនិកTesl ប្រកាសបង្ហាញ’ Cybertruck’ ជារថយន្ត pickup អេឡិចត្រូនិច ខណៈElon Musk សន្យា នឹងប្រសើរជាងរថយន្ត Porsche 911

អាមេរិក៖ លោក Elon Musk បានប្រកាសថា រថយន្តបន្ទាប់របស់ក្រុមហ៊ុនTesla ដែលត្រូវបានគេរំពឹងទុក ជាយូរមកហើយថា “Cyber” នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយលោកបានសន្យាថា នឹងផលិតវាឲ្យល្អប្រសើរ ជាងរថយន្ត Porsche 911ទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ព្រឹត្តិការណ៍បង្ហាញនេះ គួរតែធ្វើឡើង នៅមជ្ឈមណ្ឌលរចនា Tesla’s Design Center ក្នុងទីក្រុង Los Angeles ជិតការិយាល័យ SpaceX និងអាកាសយានដ្ឋានក្រុង Hawthorne ។ លោក Musk បានធ្វើការប្រកាស នៅលើបណ្តាញសង្គម Twitter រយៈពេល ៥ ថ្ងៃ បន្ទាប់ពីបានប្រកាសថា លោកនឹងទទួលយក Twitter មួយ។

គំនិតសម្រាប់ប្រភេទរថយន្ត Tesla pickup មានគ្រោងតាំងពីឆ្នាំ២០១៣ នៅពេលលោក Musk បានលើកឡើងថា ចង់ប្រកួតប្រជែង នឹងរថយន្តដឹកទំនិញធុន F-150 របស់ក្រុមហ៊ុន Ford ។ នៅរដូវក្តៅនេះ Musk បាននិយាយថា គំរូរបស់រថយន្តប្រភេទ Tesla pickup គឺជារថយន្តអស្ចារ្យបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញ។

Musk បានបន្តថា ការរចនាត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង ពីរឿងប្រឌិតបែបវិទ្យាសាស្ត្រ ហើយជាពិសេស គឺខ្សែភាពយន្ត Blade Runner ឆ្នាំ ១៩៨២ បន្ទាប់ពីបានប្រកាស ពីកាលបរិច្ឆេទលោក Musk បាននិយាយបែបកំប្លុកកំប្លែងថា កាលបរិច្ឆេទថ្ងៃទី ២១ ខែវិច្ឆិកា គឺ“ ប្លែក” ជាមួយនឹងបណ្តាញភ្ជាប់យូអិន ដើម្បីដាក់ពិន្ទុទៅចំណងជើង នៃការបើករបស់ Blade Runner ៕ ដោយ៖លី ភីលីព

To Top