ព័ត៌មានអន្តរជាតិ

រៀបការស្ងាត់ៗ បានជាង៤ខែ Lin Chi Ling ប្រកាសរៀបការម្តងទៀត មិនយកចំណងដៃ

តៃវ៉ាន់៖ តារាម៉ូដែលរូបស្រស់ Lin Chi Ling ដែលរៀបការស្ងាត់ៗ ជាមួយតារាចម្រៀងជប៉ុន Akira កាលពីខែមិថុនាកន្លងទៅនោះ នឹងរៀបការម្តងទៀត ក្នុងខែនេះ ។

ព័ត៌មានពី Asia News បានអោយដឹងនៅថ្ងៃទី ៨ ខែវិច្ឆការនេះថាលិខិតអញ្ជើញ ពីធីមង្គលការលើកទី២ របស់តារាម៉ូដែលល្បីLin Chi Ling ត្រូវបានបង្ហាញ ក្នុងបណ្តាញសង្គម គឺពិធីពិសេសនេះនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខាងមុខនេះហើយ នៅតៃណានជាស្រុកកំណើត របស់ឪពុកនាងហើយពិធីនឹង ធ្វើឡើងពេលរសៀល បន្ទាប់មកភ្ញៀវនឹងជុំគ្នា ហូបអាហារ ពេលល្ងាច និងមិនទទួលចំណងដៃនោះទេ ។ នៅលើលិខិតអញ្ជើញ នោះមានសរសេរថា “ ព្រោះអ្នកទាំងអស់គ្នាសំខាន់ពួកខ្ញុំ ដូចច្នេះសូមទទួលក្តី ស្រលាញ់ពីពួកខ្ញុំផង” ។

ក្រោយឃើញការ ចុះផ្សាយព្រោងព្រាត Chi Ling បានប្រកាសជាផ្លូវការតាមរយៈអ្នកតំណាងថា វាជាការពិត ពិធីជប់លៀងមង្គលការ របស់នាងនឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍ ក្រោយបែបសមញ្ញៗប៉ុនណោះដោយមានតែមិត្តស្និទស្នាលនឹងក្រុមគ្រួសារសងខាង ៕
ដោយ៖ ទូច សុខលីដា

To Top