ព័ត៌មានអន្តរជាតិ

តុលាការកូរ៉េខាងត្បូង បើកសវនាការ ជាលើកដំបូង លើបញ្ហាស្រ្តី ទាសករផ្លូវភេទ សម័យសង្គ្រាម

សេអ៊ូល៖ តុលាការក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានបើកសវនាការដំបូង នៅថ្ងៃពុធលើបណ្តឹងទាមទារសំណង ដោយជនរងគ្រោះជនជាតិកូរ៉េ ពីទាសភាពផ្លូវភេទ សម័យសង្គ្រាមរបស់ជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការផ្លាស់ប្តូរនេះកើតឡើង ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីដើមបណ្តឹង ២០ នាក់រួមទាំងជនរងគ្រោះ និងសមាជិកគ្រួសារជនរងគ្រោះ ដែលបានស្លាប់ បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងរដ្ឋាភិបាលជប៉ុន ទៅតុលាការក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ ២០១៦ ។ ពួកគេបានទាមទារសំណង ហិរញ្ញវត្ថុចំនួន ២០០ លានវ៉ុន (១៧១,៣២០ ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់ ។

ការកាត់ក្តីនេះបានជាប់គាំង រហូតមកដល់ពេលថ្មីៗនេះ នៅពេលដែលទីក្រុងតូក្យូ បានប្រគល់សេចក្តីជូនដំណឹង ជាលាយលក្ខណ៍អក្សរ របស់តុលាការក្រុងសេអ៊ូល ស្តីពីបណ្តឹងនេះ ដោយពន្យារពេលនីតិវិធីបន្ថែមទៀត។ ទោះយ៉ាងណាតុលាការ បានចាប់ផ្តើមនីតិវិធីច្បាប់ ដែលសន្មតថាឯកសារ ត្រូវបានប្រគល់ជូនជនជាប់ចោទ ប្រសិនបើចុងចោទនៅតែបន្តបដិសេធ មិនទទួលយកវា ដោយមានប្រសិទ្ធិភាពធ្វើឱ្យ ការជំនុំជម្រះក្តីចាប់ផ្តើម៕
ដោយ ឈូក បូរ៉ា

To Top