ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ស្ថិតក្នុងពេលគ្រោះថ្នាក់ ដោយសារកាលបរិច្ឆេទផុតកំណត់ចុងឆ្នាំ

សេអ៊ូល៖ អ្នកជំនាញអាមេរិកម្នាក់ បានលេីកឡេីងថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងឈរនៅពេលវេលា ដ៏គ្រោះថ្នាក់នៅក្នុងការចរចា នុយក្លេអ៊ែររបស់ប្រទេស ទាំងពីរ ដោយសារកាលបរិច្ឆេទ ចុងឆ្នាំខិតជិមកដល់ ។

លោករ៉ូប៊ឺត ខាលីន អតីតអ្នកវិភាគកូរ៉េខាងជើង នៅទីភ្នាក់ងារចារកម្ម កណ្តាលបានធ្វើការកត់សម្គាល់ចំពេល មានការសង្ស័យលើថាតើប្រទេស ទាំងពីរអាចធ្វើកិច្ចចរចាមួយផ្សេងទៀតមុនកាលបរិច្ឆេទ កំណត់ចុងឆ្នាំបន្ទាប់ពីការចរចា មិនមានផ្លែផ្កានៅប្រទេសស៊ុយអែត កាលពីខែមុន។

លោកខាលីន បាននិយាយថា “អ្វីដែលយើងត្រូវធ្វើបំផុត គឺត្រូវឆ្លងកាត់ ៤៨ ថ្ងៃបន្ទាប់។ អ្នកមានពេលវេលាកំណត់ ចុងឆ្នាំនៅខាងភាគីកូរ៉េខាងជើង ហើយខាងអាមេរិកអ្នកមានស្ថានភាពនយោបាយក្នុង ស្រុកកាន់តែស្មុគស្មាញ” ។ បច្ចុប្បន្នគាត់ជាអ្នកសិក្សាដែលមកលេងនៅ មជ្ឈមណ្ឌលសន្តិសុខ និងសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យស្ទែនហ្វដ៕ ដោយ ឈូក បូរ៉ា

To Top