ព័ត៌មានអន្តរជាតិ

ថៃ៖ សាកលវិទ្យាល័យ ជូឡាឡុងកន អនុញ្ញាតឱ្យសិស្សប្តូរភេទ ស្លៀកពាក់តាមភេទរបស់ខ្លួន ក្រោយការតវ៉ា

បរទេស៖ សាកលវិទ្យាល័យ ជូឡាឡុងកន ក្នុងប្រទេសថៃ បានចេញបទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យនិស្សិតប្តូរភេទ ឬភេទទី៣ ស្លៀកឯកសណ្ឋាន ដែលត្រូវនឹងអត្តសញ្ញាណយេនឌ័រ របស់ពួកគេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សេចក្តីនេះប្រកាសបាននិយាយថា « និស្សិតអាចស្លៀកឯកសណ្ឋាន ដែលត្រូវនឹងភេទ ឬភេទរបស់ពួកគេបាន»។

ការសម្រេចចិត្ត ចេញកាលពីថ្ងៃទី ៦ ខែវិច្ឆិកា គឺជាការប្រមូលផ្ដុំនៃការខិតខំជាច្រើនឆ្នាំ ដែលដឹកនាំដោយនិស្សិត ដែលត្រូវបានគេស្គាល់ថា Ince Jirapat អ្នកកែភេទនៅមហាវិទ្យាល័យអប់រំ និងអ្នកដទៃទៀត។ លោកស្រី Ince Jirapat បាននិយាយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អតីតនិស្សិតប្តូរភេទ នៃសាកលវិទ្យាល័យជូឡាឡុងកន និងសកម្មជនសិទ្ធិមនុស្សបានជួយនាង។

នាពេលថ្មីៗនេះ មហាវិទ្យាល័យ បានច្រានចោលញត្តិរបស់ Jirapat សម្រាប់និស្សិតប្តូរភេទ ដែលត្រូវបានអនុញ្ញាត ឱ្យស្លៀកឯកសណ្ឋាននារីនៅក្នុងថ្នាក់។ កាលពីខែមករា Jirapat និងនិស្សិតប្តូរភេទដទៃទៀត បានដាក់ពាក្យបណ្តឹងដោយទទូចថា ការហាមឃាត់នេះ បានរំលោភលើសិទ្ធិរបស់ពួកគេ។

នៅថ្ងៃទី ១៨ ខែកុម្ភៈ Jirapat ត្រូវបានគេអនុញ្ញាតឱ្យស្លៀកពាក់ ស្របតាមភេទរបស់នាង ប៉ុន្តែមិនមែន សម្រាប់សិស្សដទៃទៀតទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top