ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហាញសំណើ របស់សហរដ្ឋអាមេរិក នៃកិច្ចពិភាក្សាខែធ្នូ និងអំពាវនាវ ឱ្យមានដំណោះស្រាយថ្មី

សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរកំពូល របស់កូរ៉េខាងជើង បានលើកឡើងថា សហរដ្ឋអាមេរិក បានផ្តល់កិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង នៅខែធ្នូ ប៉ុន្តែទីក្រុងព្យុងយ៉ាង មានឆន្ទៈចូលរួម លុះត្រាតែទីក្រុងវ៉ាស៊ីនតោន បង្ហាញនូវដំណោះស្រាយ ជាមូលដ្ឋានមួយ ដើម្បីដោះស្រាយ ភាពជាប់គាំងបញ្ហានុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលជាប្រធានក្រុមចរចានុយក្លេអ៊ែរ របស់កូរ៉េខាងជើង លោកគីម មីងហ្គីល បានលាតត្រដាងថា សមភាគីអាមេរិករបស់លោក គឺលោក Stephen Biegun ថ្មីៗនេះបានស្នើសុំ រៀបចំកិច្ចប្រជុំនៅខែក្រោយ តាមរយៈប្រទេសទី៣។

លោកគីម បានបញ្ជាក់ថា“ ប្រសិនបើដំណោះស្រាយ ដែលបានចរចាអាចធ្វើទៅបាន យើងត្រៀមខ្លួនជួប ជាមួយសហរដ្ឋអាមេរិក នៅគ្រប់ទីកន្លែង និងគ្រប់ពេល” ប៉ុន្តែលោកក៏បានជំរុញសហរដ្ឋអាមេរិក ឱ្យដាក់ចេញនូវដំណោះស្រាយ ជាមូលដ្ឋានមុនពេលអង្គុយជជែក៕ ដោយ៖ ឈូក បូរ៉ា

To Top
×