ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិក អំពានាវឲ្យកូរ៉េខាងត្បូង-ជប៉ុន បន្ដជាថ្មីនៃកិច្ចព្រមព្រៀង ចែករំលែកពត៌មានយោធា

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានទទូចដល់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃសុក្រនេះ ឲ្យធ្វើការរួមគ្នាដើម្បីបន្តជាថ្មី នូវកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានយោធា ដែលផុតកំណត់ដោយថា ការបញ្ចប់របស់ខ្លួន នឹងផ្តល់ផលប្រយោជន៍ ដល់កូរ៉េខាងជើង និងចិនតែប៉ុណ្ណោះ។

លោក Esper បានធ្វើការអំពាវនាវ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បន្ទាប់ពីបានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំ (SCM) របស់ពួកគេនៅទីក្រុងសេអ៊ូល។

កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) នឹងត្រូវផុតកំណត់នៅថ្ងៃទី ២៣ ខែវិច្ឆិកា បន្ទាប់ពីការសម្រេច របស់កូរ៉េខាងត្បូង ក្នុងខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ ជាការឆ្លើយតបនឹងការទប់ស្កាត់ ការនាំចេញរបស់ជប៉ុន លើទីក្រុងសេអ៊ូល ដោយលើកឡើង ពីកង្វល់សន្តិសុខ៕ ដោយ៖ ឈូក បូរ៉ា

To Top
×