ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ នឹងបន្តធ្វើកំណែ ទម្រង់ប្រព័ន្ធយុត្តិធម៌

បរទេស ៖ លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះ ក្នុងសុន្ទរកថាមួយ ដែលលាតត្រដាងពីផែនការ គោលនយោបាយ ក្រោយគណបក្សច្បាប់ និងយុត្តិធម៌ជាតិ ឈ្នះការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែតុលាថា ប្រទេសប៉ូឡូញ នឹងបន្តធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌របស់ខ្លួន ។

ក្រុមអ្នករិះគន់នៅក្នុងប្រទេស និងនៅបរទេស តាមសេចក្តីរាយការណ៍ បាននិយាយថា គណបក្សច្បាប់និងយុត្តិធម៌ជាតិ ហៅកាត់ថា PiS នេះ បានណែនាំចេញនូវការផ្លាស់ប្តូរ ចំពោះប្រព័ន្ធតុលាការ ដែលធ្វើឲ្យប៉ះពាល់ ដល់ក្រឹត្យក្រមច្បាប់ នៅក្នុងអំឡុងពេលកាន់អំណាច រយៈពេល៤ឆ្នាំដំបូងរបស់ខ្លួន។

ប៉ុន្តែយោង តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki មិនបាននិយាយផ្តល់ សេចក្តីលម្អិតបន្ថែមទៀតនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top