ព័ត៌មានអន្តរជាតិ

សឹង្ហបុរី ចាប់ផ្ដើអនុវត្ដច្បាប់ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយសមាជិកបក្ស ប្រឆាំងជាករណីដំបូង

សឹង្ហបុរី៖ អ្នកគាំទ្រគណបក្សប្រឆាំង ដែលទើបបង្កើតថ្មីមួយ កាលពីថ្ងៃច័ន្ទបានក្លាយ ជាមនុស្សដំបូងគេ ដែលត្រូវបានបង្ខំឱ្យធ្វើការ កែតម្រូវលើទំព័រហ្វេសប៊ុក របស់ខ្លួន ក្រោមច្បាប់ប្រឆាំង ព័ត៌មានក្លែងក្លាយ ដ៏ចម្រូងចម្រាស របស់ប្រទេសសឹង្ហបុរី ដែលចូលជាធរមានកាលពីខែមុន។

លោក Brad Bowyer អាយុ ៥២ ឆ្នាំជាសមាជិក នៃគណបក្សវឌ្ឍនភាពសឹង្ហបុរី ដែលជាអ្នករិះគន់រដ្ឋាភិបាលផងដែរនោះ បានធ្វើការប្រកាសតាមអ៊ិនធឺណិត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើឱ្យមានការវិនិយោគ ក្រៅប្រទេសមិនល្អ ដែលបណ្តាលឱ្យសិង្ហបុរី ខាតបង់ប្រាក់យ៉ាងច្រើន។

ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទថា លោក Bowyer ត្រូវបានបង្ហោះដោយមាន “ទិសដៅកែតម្រូវ” ក្រោមការការពារពីភាពមិនពិតលើអ៊ីនធឺណិត និងច្បាប់រៀបចំ ៕

ដោយ ឈូក បូរ៉ា

To Top
×