ព័ត៌មានអន្តរជាតិ

កសិករ នៅបារាំង ជិះត្រាក់ទ័រ ១.០០០គ្រឿង ឡើងមកតវ៉ា ដល់ក្រុងប៉ារីស

បរទេស៖ ត្រាក់ទ័រប្រហែល ១.០០០ ត្រាក់ទ័រ បានចតនៅក្នុងទីក្រុងប៉ារី នៅពេលកសិករបារាំង បាននាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងគោល នយោបាយរដ្ឋាភិបាល និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ ដែលពួកគេនិយាយថា កំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កសិករដែលមានការខកចិត្តកំពុងប្រមូលផ្តុំគ្នានៅផ្លូវ Avenue Foch ជិតវិមាន Champs Elysees និង Arc de Triomphe ។

ការតវ៉ានេះត្រូវបានរៀបចំឡើង ដោយសហជីពកសិករធំៗចំនួនពីរ ដែលបានកោះប្រជុំរួមគ្នា ជាមួយប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីគោលនយោបាយ របស់គាត់ដែលពួកគេអះអាងថា កំពុងធ្វើឱ្យប៉ះពាល់ដល់ វិស័យកសិកម្ម។

កសិករក៏កំពុងត្អូញត្អែរ ពីការរីករាលដាល នៃការធ្វើកសិកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងវិស័យនយោបាយ ដែលឧស្សាហកម្ម កសិកម្ម បានក្លាយជាកូនចៀមដែលត្រូវ បូជាសម្រាប់បញ្ហាបរិស្ថាន។

ក្រុមសកម្មជន Vegan បានរាយការណ៍ថា បានវាយប្រហារកសិដ្ឋាន និងហាងលក់សាច់ ចំពេលមានការព្រួយបារម្ភអំពីសុខុមាលភាពសត្វ ហើយក្រុមបរិស្ថានបានរិះគន់ការប្រើប្រាស់ថ្នាំ សម្លាប់ស្មៅ ដោយអំពាវនាវឱ្យហាមឃាត់ថ្នាំប្រភេទថែមទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top