ព័ត៌មានអន្តរជាតិ

ចឹងតើបានជាលោក ត្រាំ ទាមទារឲ្យកូរ៉េខាងត្បូង ចាយលុយ ៥ពាន់លានដុល្លារ លើវិស័យការពារជាតិ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ខ្លួននឹងចំណាយថវិកាជិត ៤.៥ ពាន់លានដុល្លារអាមេរិក សម្រាប់ដាក់កងទ័ពនៅកូរ៉េខាងត្បូង ក្នុងឆ្នាំសារពើពន្ធ ២០២០ ដែលបង្ហាញពីមូលហេតុ ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ ស្វែងរកប្រាក់ចំនួន ៥ ពាន់លានដុល្លារ ពីទីក្រុងសេអ៊ូល នៅឆ្នាំក្រោយ។

យោងតាមការប៉ាន់ប្រមាណ ថវិការបស់មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានបង្កើតឡើង នៅក្នុងខែមីនាការចំណាយសរុប ដល់បុគ្គលិកយោធាប្រតិបត្តិការថែទាំ និងលំនៅដ្ឋានគ្រួសារនៅកូរ៉េខាងត្បូង មានចំនួន ៤,៤៦ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

នៅក្នុងឆ្នាំសារពើពន្ធ ២០១៩ ចំនួននេះមានចំនួន ៤,៤៣ ពាន់លានដុល្លារ ខណៈឆ្នាំ២០១៨ មានចំនួន ៤,៣២ ពាន់លានដុល្លារ។ ការប៉ាន់ប្រមាណថវិការបស់មន្ទីរប៉ង់តាហ្គោនបង្ហាញថាហេតុអ្វីបានជាលោក ត្រាំ ស្វែងរកប្រាក់ចំនួន ៥ ពាន់លានដុល្លារពីប្រទេសកូរ៉េខាងត្បូង៕

ដោយ ឈូក បូរ៉ា

To Top