ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ៖ ការរំសាយ អាវុធនុយក្លេអ៊ែរ មុនការបន្ធូរបន្ថយ ទណ្ឌកម្មពីអាមេរិក គឺមិនទ អាចទទួលយកបាន

សេអ៊ូល៖ កាសែតគាំទ្រកូរ៉េខាងជើង នៅប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិកទាមទារឱ្យកូរ៉េខាងជើង ដកអាវុធនុយក្លេអ៊ែរចេញមុនការបន្ធូរបន្ថយទណ្ឌកម្ម គឺមិនអាចទទួលយកបាននោះទេ ដោយអួតអាងថា គ្រប់ទីតាំងសហរដ្ឋអាមេរិកទាំងអស់ ស្ថិតនៅក្នុងជួរវាយប្រហារ អាវុធនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនិស្តមួយនេះ។

ដោយពណ៌នាការទាមទារនេះ ជាការអំពាវនាវឱ្យមានការរំសាយ អាវុធជាឯកតោភាគីលោក ឆូសុនស៊ីបូ បានឲ្យដឹងថាក្រុងព្យុងយ៉ាង នឹងត្រូវរក្សាការទប់ស្កាត់ នុយក្លេអ៊ែររបស់ខ្លួន ដរាបណាមានការគំរាមកំហែងនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ។

កាសែតនេះបានឲ្យដឹងថា“ ថាមពលនុយក្លេអ៊ែរ របស់រដ្ឋរបស់កូរ៉េខាងជើង មានសមត្ថភាពឈានដល់ដីគោកសហរដ្ឋអាមេរិកទាំងមូល ហើយកម្រិតនៃការបញ្ចប់ គឺខ្ពស់ណាស់” ដោយយោងទៅលើការបាញ់ សាកល្បងមីស៊ីលបាលីស្ទិក ជំនាន់ថ្មីកាលពីខែតុលា៕

ដោយ ឈូក បូរ៉ា

To Top
×