ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្ដស្ងៀមស្ងាត់ ជុំវិញការតវ៉ា ពីកូរ៉េខាងត្បូង ចំពោះសមយុទ្ធថ្មីៗនេះ

សេអ៊ូល៖ មន្រ្តីបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង មិនបានផ្តល់ការឆ្លើយតប ចំពោះការតវ៉ារបស់កូរ៉េខាងត្បូង ជុំវិញការធ្វើសមយុទ្ធបាញ់ កាំភ្លើងធំថ្មីៗនេះ របស់ខ្លួននៅលើកោះព្រំដែនមួយ នៅសមុទ្រលឿង ដោយរំលោភលើកតិកាសញ្ញា យោធាអន្តរកូរ៉េនៅឡើយទេ។

យោងតាមក្រសួងការពារជាតិ បានឲ្យដឹងថាប្រទេសកុម្មុយនិស្ត បានធ្វើសមយុទ្ធបាញ់កាំភ្លើងនៅតាមឆ្នេរសមុទ្រនៅលើឆាងរិនអ៊ីល ដែលស្ថិតនៅភាគខាងជើង ដែលជាព្រំដែនសមុទ្រអន្តរកូរ៉េ ហើយវាជាខួបលើកទី៩ នៃការបាញ់ផ្លោងរបស់កូរ៉េខាងជើង នៅកោះយ៉ុនព្យុង ដែលនៅជាប់ព្រំដែនកូរ៉េខាងត្បូង ដែលបានសម្លាប់ទាហានម៉ារីនពីរនាក់ និងជនស៊ីវិល ២ នាក់។

ក្រុងសេអ៊ូល បានធ្វើការតវ៉ាយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរនេះតាមរយៈបណ្តាញទំនាក់ទំនងយោធាអន្តរកូរ៉េ កាលពីថ្ងៃអង្គារដោយនិយាយថា សមយុទ្ធនេះបានរំលោភលើកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េថ្ងៃទី១៩ ខែកញ្ញា ហើយថាទីក្រុងព្យុងយ៉ាងគួរតែបញ្ឈប់សកម្មភាពបែបនេះ៕
ដោយ ឈូក បូរ៉ា

To Top
×