ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចោទ រុស្ស៊ី ពីបទជួយលាក់បាំង ស៊ីរី ជុំវិញការប្រើប្រាស់ អាវុធគីមី

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទជួយប្រទេសស៊ីរី លាក់បំាងការប្រើប្រាស់ អាវុធគីមី នៅក្នុងសង្គ្រាមស៊ីវិល ដោយធ្វើឲ្យប៉ះពាល់ដល់ការងារ របស់ទីភ្នាក់ងារ អាវុធគីមីពិភពលោក ដែលព្យាយាមធ្វើការកំណត់ រកអ្នកត្រួវទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធនោះ។

ការថ្លែងដែលធ្វើឡើង ដោយតំណាងអាមេរិកប្រចាំ នៅអង្គការហាមឃាត់ អាវុធគីមី លោក Kenneth Ward នេះ បានបង្កឲ្យមានការ ប្រឆាំងវិញភ្លាមៗ ពីទីក្រុងមូស្គូ និងត្រូវបានធ្វើឡើងស្របពេល ដែលមហាអំណាចលោកខាងលិច និងប្រទេសរុស្ស៊ី ឈ្លោះប្រកែកគ្នា នៅសន្និសីទប្រចាំឆ្នាំមួយ នៅក្នុងទីក្រុងឌឺហេក។

គួរបញ្ជាក់ថា មនុស្សចំនួនជាង៤០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយនៅទីក្រុង Douma ដែលជាទីក្រុងមួយស្ថិតនៅជាយ នៃរដ្ឋធានីរបស់ប្រទេសស៊ីរី ដែលធ្វើឡើងដោយពួកឧទ្ទាម កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង

To Top