ព័ត៌មានអន្តរជាតិ

ពាណិជ្ជករស្នើ សុំស្ថាប័នប្រឆាំង នឹងការស៊ើបអង្កេត Rakuten សម្រាប់គោលនយោបាយ ដឹកជញ្ជូនឥតគិតថ្លៃ

តូក្យូ ៖ យោងតាមប្រភព បានដឹងពីការផ្លាស់ប្តូរនេះ បានឲ្យដឹងថា ពាណិជ្ជករនៅផ្សារ ទំនើបតាមអ៊ីនធើ ណេតរបស់ក្រុមហ៊ុន Rakuten Inc បានស្នើសុំឲ្យគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ជប៉ុន ស៊ើបអង្កេតគោលនយោបាយ “ការដឹកជញ្ជូនដោយឥតគិតថ្លៃ” ដែលបានគ្រោងទុក របស់ក្រុមហ៊ុនអេឡិចត្រូនិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពខ្លះបាននិយាយថា ហាងលក់តាមអ៊ីនធើណេត មួយចំនួនបានចោទប្រកាន់ថា Rakuten បំពានគោលជំហររបស់ខ្លួន ក្នុងការបង្ខំពួកគេឲ្យចំណាយ លើការដឹកជញ្ជូនដោយរំលោភលើច្បាប់ ប្រឆាំងនឹងការផ្តាច់មុខ ។ ប្រសិនបើគណៈកម្មការបញ្ជា ឲ្យប្រតិបត្តិករពិនិត្យឡើងវិញ នូវគោលការណ៍នេះ វាអាចប៉ះពាល់ដល់ការប្រកួតប្រជែង ជាមួយគូប្រជែង ដូចជា Amazon Japan GK ក្រុមហ៊ុនដឹកជញ្ជូនផលិតផល ក្នុងតម្លៃទាប តាមរយៈបណ្តាញចែកចាយ ផ្ទាល់របស់ខ្លួន ។

គណៈកម្មការនេះបាន នឹងកំពុងបង្កើនការឃ្លាំមើល និងបទបញ្ញត្តិស្តីពី Rakuten និងអ្នកដែលគេហៅថា “វេទិកាអ្នកជំនួញលើអ៊ីនធើណេត” ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មានឈ្មួញខ្លះកំពុងរៀបចំ បង្កើតសហជីពដូច្នេះពួកគេអាចចរចាជាមួយ Rakuten ។

ប៉ុន្តែគេមិនទាន់ដឹងភ្លាមៗថា តើប្រតិបត្តិករនឹងឆ្លើយតបនឹង ការអំពាវនាវ ឲ្យមានការចរចា ឬយ៉ាងណា។ កាលខែមីនា Rakuten នឹងចាប់ផ្តើមដឹកជញ្ជូន ដោយឥតគិតថ្លៃលើការបញ្ជាទិញទាំងអស់ លើសពី ៣៩៨០ យ៉េន (៣៦ ដុល្លារ) លើកលែងតែទំនិញមកពីខេត្តអូគីណាវ៉ា និងកោះដាច់ស្រយាល៕
ដោយ៖លី ភីលីព

To Top