ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ៖ បញ្ហាស្ថិតនៅលើ អាមេរិកប៉ុណ្ណោះថា តើចង់បានកាដូ ថ្ងៃបុណ្យគ្រិស្តម៉ាកបែបណា

បរទេស: នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូឆ្នាំ២០១៩នេះ កូរ៉េខាងជើង បានធ្វើការអះអាងម្តងទៀតថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាមេរិក Trump គឺកាន់តែខិតជិតទៅនឹងពេលវេលា កំណត់ហើយ ដើម្បីជួយសង្គ្រោះការចរចានុយក្លេអ៊ែរ ដោយនិយាយទៀតថា វាអាស្រ័យទៅលើសហរដ្ឋអាមេរិក ទាំងស្រុងដើម្បីជ្រើសរើសកាដូ ក្នុងថ្ងៃបុណ្យណូអែលដែលខ្លួន នឹងអាចទទួលបានពីកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើដោយអ្នកការទូតជាន់ខ្ពស់ ហើយវាបានកើតឡើងក្នុងពេលដែលកូរ៉េខាងជើង នៅតែបន្តដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំ ចុងក្រោយដែលមេដឹកនាំរបស់ខ្លួនគឺលោកKim Jong Unបានដាក់សម្រាប់សហរដ្ឋអាមេរិកក្នុងការសម្រេចចិត្តផ្តល់លក្ខខណ្ឌថ្មីមួយដែលអាចទទួលយកបានសម្រាប់កិច្ចព្រមព្រៀងន្យក្លេអ៊ែររវាងភាគីទាំងពីរ។

គួរឲ្យកត់សំគាល់ដែរថា ការចរចា រវាងអាមេរិកនិងកូរ៉េខាងជើង បានធ្លាក់ចុះកាន់តែខ្សោយឡើងចាប់តាំងពីកិច្ចប្រជុំ កំពូលខែកុម្ភៈរវាងលោកKim និងលោកប្រធានាធិបតីTrump ដែលបានត្រឹមលទ្ធផលបរាជ័យ ដោយសហរដ្ឋអាមេរិកបានច្រានចោល ការទាមទាររបស់កូរ៉េខាងជើង ចំពោះការបន្ធូរបន្ថយទណ្ឌកម្មទូលំទូលាយជាថ្នូរ នឹងការចុះចាញ់មួយផ្នែក នៃសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

To Top