ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ធ្វើវិសោធនកម្មច្បាប់ កំណត់អាណត្តិ នាយករដ្ឋមន្រ្តី ត្រឹម ២អាណត្តិ

បរទេស៖ សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ (វិសោធនកម្ម) ឆ្នាំ ២០១៩ នឹងកំណត់ការកាន់អំណាច របស់នាយករដ្ឋមន្រ្តីត្រឹមតែ ២ អាណត្តិ ប៉ុណ្ណោះ។ នេះបើតាមការលើកឡើង របស់លោក Datuk Liew Vui Keong មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី ។

យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា «ការធ្វើវិសោធនកម្មនេះគឺជាការរំពឹងទុក។ វានឹងចូលជាធរមាននៅថ្ងៃ ដែលនាយករដ្ឋមន្រ្តី ត្រូវបានតែងតាំងដោយប្រមុខរដ្ឋ Yang di-Pertuan Agong ។

លោក Liew បានប្រាប់អ្នកយកព័ត៌មាន នៅបន្ទប់រង់ចាំសភាកាលពីម្សិលមិញថា «វានឹងមិនប៉ះពាល់ដល់លក្ខខណ្ឌមុន របស់នាយករដ្ឋមន្រ្តីបច្ចុប្បន្នទេ» ។

លោកបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងកំណត់ការកាន់អំណាច របស់នាយករដ្ឋមន្រ្តី ត្រឹមតែ២អាណត្តិ។

នៅពេលសួរថា តើការធ្វើវិសោធនកម្មនេះ នឹងប៉ះពាល់ដល់ឱកាស របស់អតីតនាយករដ្ឋមន្រ្តី Datuk Seri Najib Razak វិលត្រឡប់ចូលកាន់តំណែងវិញដែរឬទេ លោក Liew បាននិយាយថា វានឹងមិនអាចនោះទេ ៕

To Top