ព័ត៌មានអន្តរជាតិ

និស្សិត៣នាក់ ធ្វើអត្តឃាត បន្តបន្ទាប់គ្នា នៅសកលវិទ្យាល័យ អាមេរិក កំពុងបង្កការភ្ញាកផ្អើល

បរទេស: CNNចេញផ្សាយ នៅថ្ងៃចន្ទទី៩ ខែធ្នូនេះ បានសរសេរថា រហូតមកដល់ពេលនេះ និស្សិត ៣នាក់ ហើយដែលបានស្លាប់ ដោយសារការ សម្រេចចិត្ត ធ្វើអត្តឃាតក្នុងពេលតែ១ឆមាសចុងក្រោយនេះ ប៉ុណ្ណោះនៅឯសាកលវិទ្យាល័យញូវជឺស៊ី ដែលវាកំពុងបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់អំពីធនធានសុខភាព ផ្លូវចិត្តនៅទីនោះ។

ក្រោយហេតុការណ៍នេះ មកទាំងនិស្សិត និង មន្រ្តីនៅសាកលវិទ្យាល័យ Rowan នៅភាគខាងត្បូងរដ្ឋ New Jersey កំពុងប្រឈម នឹងភាពសោកសៅ និងខឹងសម្បារ បន្ទាប់ពីការកើនឡើង នូវការធ្វើអត្តឃាត របស់និស្សិតទាំង៣នាក់នោះ។

ការធ្វើអត្តឃាតថ្មី បំផុតលើកទីបី នៃឆមាសនេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីថ្ងៃ Thanksgiving និងកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងសាកលវិទ្យាល័យ ដែលកំពុងមាននិស្សិត សរុបដល់ទៅ ១៩៦០០ នាក់។

លើសពីនេះ ការស្លាប់នេះ ក៏បានបង្កឱ្យមានការខឹង សម្បារយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់ជានិស្សិត និងធ្លាប់ជានិស្សិត នៃសកលវិទ្យាល័យ ក៏បានកំណត់ខ្លួនឯងថា ជាជនរងគ្រោះម្នាក់ផងដែរ ក្នុងចំណោមអ្នកដែលបានទទួល រងបញ្ហាសុខភាពផ្លូវចិត្តនៅទីនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top