ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ត្រូវបានហាម មិនឲ្យមានវត្តមាន លើផ្លូវធំៗ ក្នុងទីក្រុងVicenza ប្រទេសអ៊ីតាលី

បរទេស: The Telegraph ចេញផ្សាយ នៅថ្ងៃចន្ទទី៩ ខែធ្នូនេះ បានសរសេរថា យោធាអាមេរិកប្រមាណជា២០០០នាក់ ត្រូវបានហាមឃាត់មិន ឱ្យធ្វើដំណើរនៅលើផ្លូវធំ មួយក្នុងទីក្រុងVicenza ប្រទេសអ៊ីតាលី បន្ទាប់ពីមានជម្លោះដ៏តានតឹង រវាងទាហាននិងអ្នកស្រុក។

ការហាមឃាត់ ជាបណ្តោះអាសន្ននេះ នឹងធ្វើឲ្យជះឥទ្ធិពល ដល់សមាជិក នៃកងពលតូចទ័ពអាកាស ទី១៧៣ទាំងអស់ ដែលកំពុងឈរជើង នៅក្នុងទីក្រុងក្រោយហេតុការណ៍មួយ ដ៏គួរភ្ញាក់ផ្អើល ដែលយុវជនពីរនាក់ បាននិយាយថា ពួកគេត្រូវបានឡោមព័ទ្ធ និងវាយដំដោយទាហាន ជាច្រើននាក់បន្ទាប់ពីការ ប៉ះពាល់ពាក្យសំដីគ្នា នាពេលកន្លងមក ។

គួរឲ្យដឹងដែរថា ប្រជាជនចំនួន ១១៣០០០នាក់ បច្ចុប្បន្នដែលកំពុងមានវត្តមាន រស់នៅក្នុងទីក្រុង Vicenza ប៉ុន្តែមកដល់ពេលនេះ ទីនេះកំពុងត្រូវបានជ្រៀតជ្រែក ភាគច្រើន ដោយវត្តមានរបស់ជនជាតិ អាមេរិកាំង ប្រមាណជាជាង១២០០០ នាក់ដែលរួមមានទាំង សមាជិកគ្រួសារយោធា និងនិយោជិក នៃមូលដ្ឋានទ័ពចំនួន២ ដែលស្ថិតនៅក្នុងទីក្រុង ៕

ប្រែសម្រួល:ស៊ុនលី

To Top