ព័ត៌មានអន្តរជាតិ

អាមេរិក ប្រគល់មូលដ្ឋានទ័ព ៤កន្លែង ទៅឲ្យ កូរ៉េខាងត្បូងវិញ

សេអ៊ូល : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១១ ខែធ្នូនេះបានសរសេរថា សហរដ្ឋអាមេរិក បានធ្វើការប្រគល់មូលដ្ឋានទ័ព ចំនួន៤ ទៅឲ្យប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមានទាំងការ យល់ព្រមបើកការពិគ្រោះយោបល់ សម្រាប់ការវិលត្រឡប់ នៃយោធភូមិភាគ ដែលស្ថិតនៅកណ្តាល ទីក្រុងសេអ៊ូលផងដែរ ។

ការប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងពេលភាគីទាំងពីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការ រួមលើកទី ២០០ នៃកិច្ចព្រមព្រៀងស្តីពីស្ថានភាព នៃកម្លាំង (SOFA) ដែលចែងអំពីស្ថានភាព ស្របច្បាប់ នៃកងទ័ពអាមេរិក ប្រហែល២៨៥០០ នាក់ ដែលឈរជើងនៅទីនេះនៅឯជំរុំ Humphreys ដែលជាទីតាំងយោធា អាមេរិកនៅ Pyeongtaek ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រខាងត្បូង ទីក្រុងសេអ៊ូល ។

បន្ទាប់ពីកិច្ចប្រជុំនេះ សហរដ្ឋអាមេរិក បានយល់ព្រមប្រគល់មូលដ្ឋាន យោធាចំនួន ៤ របស់ខ្លួនជាបន្ទាន់ ដែលស្ថិតនៅឧបទ្វីបកូរ៉េ ដែលវាត្រូវបានបិទរួច មកហើយ នៅចន្លោះឆ្នាំ ២០០៩ និង ២០១១ ទៅកាន់ប្រទេស កូរ៉េខាងត្បូង ៕

ប្រែសម្រួល:ស៊ុនលី

To Top