ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសរុស្សី : គម្រោងបំពង់បង្ហូរ ហ្គាល ចេញជាច្រើន នៅតែបន្ត ទោះទណ្ឌកម្ម ពីអាមេរិកក្តី

មូស្គូ : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១១ ខែធ្នូនេះ បានឲ្យដឹងថា គម្រោងបំពង់បង្ហូរ ឧស្ម័ន រវាងរុស្ស៊ី និងទ្វីបអឺរ៉ុប នឹងមិនអាចបញ្ឈប់ឡើយ ទោះបីជាបច្ចុប្បន្នខ្លួន កំពុងស្ថិតនៅក្នុងការដាក់ ទណ្ឌកម្មពី សហរដ្ឋអាមេរិកក៏ដោយ។

ការបញ្ជាក់អះអាង ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្សី Sergei Lavrov ។ លោក Lavrov ធ្លាប់បាននិយាយ រួចមកហើយ កាលពីពេលមានវត្តមាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងគ្រា នៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo និងកិច្ចប្រជុំជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ត្រាំ ហើយថា គម្រោងNord Stream 2 និង TurkStream គឺមិនអាចបញ្ឈប់ បានឡើយ។

គួរឲ្យដឹងដែរថា សមាជិកសភា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីច្បាប់ផ្តល់សិទ្ធិការពារជាតិ ឆ្នាំ២០២០ ដែលនឹងបង្ខំឱ្យរដ្ឋបាល Trump ចាំបាច់ត្រូវដាក់ទណ្ឌកម្មដល់ក្រុមហ៊ុន ដែលជាប់ទាក់ទងនឹងគម្រោង បំពង់បង្ហូរឧស្ម័នទាំងពីរ របស់រុស្ស៊ីនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top