ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន៖ មេធាវីមួយក្រុម ចូលអុកឡុកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យ បណ្តាលឱ្យអ្នកជំងឺ ៤នាក់ស្លាប់

ញូដេលី៖ អ្នកជំងឺចំនួន ៤ នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ បន្ទាប់ពីមេធាវីមួយក្រុម បានចូលទៅអុកឡុក បន្ទប់សង្គ្រោះបន្ទាន់។ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវទុកចោល ដោយគ្មានការយកចិត្តទុកដាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេធាវីជាច្រើនដែលកាន់ដំបង បានបង្ខំឱ្យបើកទ្វារវិទ្យាស្ថាននៃជំងឺបេះដូង Punjab (PIC) នៅទីក្រុងឡាហ័រ ហើយបានបិទច្រកចូល និងចេញចូលរបស់មន្ទីរពេទ្យ។ ប៉ូលីសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងទៅវាយបំបែកពួកគេ (មេធាវី និងគ្រូពេទ្យ)។

នៅក្នុងវីដេអូដែលផ្សាយលើ បណ្តាញសង្គមពីប្រទេសប៉ាគីស្ថាន គឺគេអាចមើលឃើញថា ក្រុមមេធាវីកំពុងចូលទៅក្នុងមាត់ទ្វារមន្ទីរពេទ្យ និងវាយប្រហារទៅលើគ្រូពេទ្យ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ គឺមេធាវីបានតវ៉ាប្រឆាំងនឹងវីឌីអូដែលវេជ្ជបណ្ឌិត បានចោទប្រកាន់ថា មេធាវីកំពុងដាក់សម្ពាធលើប៉ូលីសអោយ ចាប់គាត់ទៅមន្ទីរឃុំឃាំង ដោយមិនផ្តល់មេធាវីជាមួយនឹង ការព្យាបាលជាអាទិភាព។

ខ្សែវីដេអូជាសំនួរ បង្ហាញពីវេជ្ជបណ្ឌិត ដែលជាសមាជិកសមាគមគ្រូពេទ្យវ័យក្មេងនិយាយថា ក្រុមមេធាវីមួយក្រុមបាន បង្ខំឲ្យប៉ូលីសធ្វើការចោទប្រកាន់ លើរូបគាត់ក្រោមផ្នែកទី ៧ នៃច្បាប់ប្រឆាំងអំពើភេរវកម្មឆ្នាំ ១៩៩៧។ ទោះយ៉ាងណានៅពេលនោះ គឺប៉ូលីសបានបដិសេធ ហើយ មេធាវីបានជំរុញឱ្យប៉ូលីស កសាងសំណុំរឿងមួយចំនួនដើម្បី “គេចពីភាពអាម៉ាស់” ។ វីដេអូនេះត្រូវបានគេមើលឃើញថាជាការប្រមាថរបស់មេធាវី៕

To Top