ព័ត៌មានអន្តរជាតិ

ផ្ទុះកក្រើកទីក្រុង Blankenburg ប្រទេសអាល្លឺម៉ង់ របួសមនុស្សដល់ទៅ ២៥នាក់

ប៊ែរឡាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានរងរបួសនៅពេលដែលការ ផ្ទុះមួយបានកើតឡើង នៅក្នុងអគារផ្ទះល្វែងនៅទីក្រុង Blankenburg របស់ប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃនេះ។

យោងតាមការបញ្ជាក់របស់ អាជ្ញាធរបានអោយដឹងថា អ្នកដែលរស់នៅក្នុងអគារនោះត្រូវបាន ជម្លៀសចេញភ្លាមប៉ុន្តែមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបាន គេកំណត់នៅឡើយ។

ហើយមកដល់ពេលនេះ អ្នកនាំពាក្យរបស់ប៉ូលីសក្រុងលោក Uwe Becker បានថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មានថា ក៏នៅមិនទាន់អាចកំណត់បានថាតើ នឹងមានចំនួនអ្នករបួសបន្ថែម លើសនេះដែរឬយ៉ាងណានោះទេ៕

ប្រែសម្រួល: ស៊ុន លី

To Top