ព័ត៌មានអន្តរជាតិ

អូស្ត្រាលីនឹងចំណាយថវិកាចំនួន ៧១៥លានដុល្លារ ដើម្បីកែលម្អកំពង់ផែនាវាចរ ទទួលនាវាជើងទឹក អាមេរិកបន្ថែមទៀត

បរទេស៖ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងត្រៀមចំណាយថវិកាចំនួន ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋាន កងទ័ពជើងទឹក នៅដែនដីភាគខាងជើង របស់ប្រទេសអូស្ត្រាលី ដើម្បីផ្ទុកនាវាចម្បាំង អាមេរិកបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត យោធាអាមេរិក Stars and Stripes ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សារព័ត៌មាន Stars and Stripes បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ការអត្ថាធិប្បាយដែលធ្វើឡើងដោយក្រុម មន្រ្តីការពារជាតិអូស្ត្រាលីថាក្រសួងការពារជាតិអូស្ត្រាលី មានបំណងចំណាយ ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានកងទ័ពជើងទឹក HMAS Coonawarra និងតំបន់ការពារដែលនៅជុំវិញ នៅភាគពាយព្យនៃទីក្រុងដាវីន។

បើតាម ទស្សនាវដ្តី Australian Defense Magazine បានផ្សាយថា បន្ទាប់មកសមាជិកព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Marise Payne បានប្រកាសពីផ្នែកមួយនៃ កិច្ចព្រមព្រៀងកាលពីឆ្នាំមុន៖ ផែនការ ៤៩៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ Larrakeyah និងបន្ថែមកំពង់ផែដែលមានប្រវែង ២៥០ ម៉ែត្រជាលើកទី ២ ដែលអាចឱ្យឧទ្ធម្ភាគចក្រ (LHDs) ដែលជាឧទ្ធម្ភាគចក្រប្រភេទមួយ អាចផ្ទុកយានចុះចតក្នុងសមុទ្រ អាចចុះចតបានផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top