ព័ត៌មានអន្តរជាតិ

អង់គ្លេស រងការវាយប្រហារ ដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមព្យាករណ៍អាកាសធាតុ របស់ចក្រភពអង់គ្លេស បានព្រមានថា អង់គ្លេស ត្រូវបានគេរំពឹងថា នឹងរងអាកាសធាតុត្រជាក់ខ្លាំង ដូចនៅអង់តាក់ទិក កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលសីតុណ្ហភាពបាន ធ្លាក់ចុះទាប រហូតដល់ដក៧អង្សាសេ នៅភាគខ្លះ នៃប្រទេស ។

ព្រិល និងទឹកកក អាចនឹងបង្កការរំខាន ដល់ការធ្វើដំណើរ នៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះ ខណៈ ប្រទេសកំពុងរង់ចាំទទួលគ្រោះថ្នាក់នេះ ដែលគ្របដណ្តប់​ជាលើកដំបូង នៅចុងសប្តាហ៍នេះ ។

ការិយាល័យឧតុនិយម បានព្យាករណ៍អំពីព្រិលខ្លះៗ និងបញ្ហាអាកាសធាតុ ដែលបានព្រមាន គឺសញ្ញាពណ៌លឿង សម្រាប់ការធ្លាក់ទឹកកក នៅវេលា ម៉ោង២១និង០០នាទី ម៉ោងសកល កាលពីថ្ងៃសៅរ៍ និងបន្តធ្លាក់ចុះនៅទូទាំង ស្កុតឡែន ភាគខាងជើងអង់គ្លេស និងវែលស៏ រួមទាំងអៀឡង់ខាងជើង រហូតដល់ម៉ោង ១១និង០០នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top