ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី ផ្តាច់ការកូរ៉េខាងត្បូង ត្រូវប្រជាជន ដែលធ្លាប់រងទុក្ខ អំពាវនាវ ឱ្យចាប់ខ្លួន

បរទេស៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Chun Doo-hwan ជាថ្មីម្តងទៀត មិនបានចូលរួមស្តាប់ សវនការ លើបណ្តឹងបរិហារ កេរ្តិ៍របស់លោកនោះទេ កាលពីថ្ងៃច័ន្ទ ទោះបីជាមានការអំពាវនាវ កាន់តែខ្លាំង ពីសំណាក់សាធារណជន អោយកាត់ទោស គាត់ក៏ដោយ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទោះយ៉ាងណាក៏ដោយ នៅពេលនេះការដោះសារ របស់អតីតជនផ្តាច់ការ ទៅលើសុខភាពមិនល្អ កំពុងបាត់បង់ ចំហាយ បន្ទាប់ពីតំណាក់ កាលពិនិត្យរោគបង្ហាញថា លោក Chun Doo-hwan នៅតែមានលក្ខណៈគ្រប់គ្រាន់ ក្នុងការដោះស្រាយ តាមនីតិវិធីរបស់តុលាការ ។

ហេតុដូច្នេះសាធារណជន ជាពិសេសពលរដ្ឋមកពីទីក្រុង Gwangju ដែលជាកន្លែងនៃការបង្ក្រាបដ៏បង្ហូរឈាម ក្រោមបញ្ជា របស់អតីត ប្រធានាធិបតីរូបនេះ ទៅលើក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានកើតឡើង ក្នុងឆ្នាំ ១៩៨០ ហើយបណ្តឹងបរិហារកេរ្តិ៍ របស់គាត់កំពុង ត្រូវបានជម្រះក្តី និង កំពុងជំរុញឱ្យអាជ្ញាធរតុលាការ នាំខ្លួនគាត់ទៅតុលាការ ឬចាប់ខ្លួនគាត់។

សវនាការចុងក្រោយនិងលើកទី ៩ នៃការជំនុំជម្រះក្ដីបរិហារ កេរ្តិ៍របស់លោក Chun បានផ្សារភ្ជាប់ទៅនឹងតួនាទី របស់គាត់នៅក្នុងឆ្នាំ ១៩៨០ ដែលជាការបះបោរ Gwangju បានកើតឡើងនៅឯតុលាការស្រុក Gwangju កាលពីថ្ងៃច័ន្ទ។ ប៉ុន្តែដូចដែលជំនួយការជិត ស្និទ្ធរបស់គាត់បានប្រកាស កាលពីសប្តាហ៍មុន បុរសអាយុ ៨៨ ឆ្នាំរូបនេះ ( លោក Chun Doo-hwan) មិនបានបង្ហាញមុខនៅតុលាការ នោះទេ ដោយលើកឡើងពីហេតុផល បញ្ហាសុខភាពខ្សោយ រួមទាំងជំងឺវង្វេងស្មារតី ដែលនឹងរារាំងគាត់មិនឱ្យធ្វើសក្ខីកម្មធម្មតា និងមានអត្ថន័យ។ មានតែអតីតមន្រ្តីយោធាជាន់ខ្ពស់ ពីររូប ដែលត្រូវបានបញ្ជូនទៅ Gwangju បានចូលរួមជំនួសគាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top