ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថ្លែងថា កំពុងឃ្លាំមើល យ៉ាងយកចិត្តទុកបំផុត ទៅលើកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា លោកនឹងខកចិត្ត ប្រសិនបើមានអ្វីមួយ កំពុងដំណើរការ នៅក្នុងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ឬកូរ៉េខាងជើងនោះ ។

នៅគ្រាដែលគេសួរ អំពីការវិវឌ្ឍន៍ចុងក្រោយ របស់កូរ៉េខាងជើង លោក ត្រាំ បានប្រាប់ដល់អ្នកយកព័ត៌មាន នៅឯសេតវិមាន នៅពេលដែលត្រូវបានគេ សួរអំពីការវិវឌ្ឍន៍ចុងក្រោយ របស់កូរ៉េខាងជើងថា “ខ្ញុំនឹងខកចិត្ត ប្រសិនបើអ្វីមួយកំពុងដំណើរការ ហើយប្រសិនបើយើង នឹងថែរក្សារឿងនេះនោះ” ។

លោកបានបន្ថែម ដោយមិនផ្តល់ព័ត៌មានលម្អិតថា “ កូរ៉េខាងជើង យើងកំពុងឃ្លាំមើល យ៉ាងយកចិត្តទុកដាក់បំផុត” ។ ចំពោះតាមការកត់សម្គាល់ របស់លោក ត្រាំ ដែលបានធ្វើឡើងយ៉ាងដូច្នេះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងដ៏សំខាន់ចំនួន២ ដែលបង្ហាញចេញពីផ្កាយរណប Sohae របស់ខ្លួនកាលពីថ្ងៃទី៧ និងថ្ងៃទី១៣ ខែធ្នូនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top