ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន: សេដ្ឋកិច្ចចិនប្រឈមមុខ នឹងការថមថយខ្លាំងឆ្នាំ២០២០

បរទេស: កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូម្សិលមិញ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បាននិយាយថា សេដ្ឋកិច្ចចិនអាចប្រឈមនឹងសម្ពាធ និងការធ្លាក់ចុះខ្លាំង នៅឆ្នាំ២០២០ខាងមុខជាងឆ្នាំនេះ ប៉ុន្តែបញ្ជាក់ថារដ្ឋាភិបាល នឹងចាត់វិធានការ ដើម្បីរក្សាកំណើន ក្នុងកំរិតសមហេតុផលមួយ។

លោក Li ដែលបានថ្លែងទៅកាន់សារព័ត៌មានជាតិមួយ បានបន្តទៀតថា រដ្ឋាភិបាលនឹងខិតខំ ធ្វើឱ្យមានស្ថេរភាពកំណើនសេដ្ឋកិច្ច ខណៈដែលលើកកម្ពស់ការកែទម្រង់ និងការពារហានិភ័យ កំពុងត្រូវបានធ្វើឡើងដោយបញ្ជាក់ថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះនៅឆ្នាំខាងមុខ ដោយសារតែខ្លួននឹងជួបបញ្ហាលំបាក ដោះស្រាយមួយចំនួន។

តាមតួលេខបច្ចុប្បន្ន នៅក្នុងត្រីមាសទី៣នេះ សេដ្ឋកិច្ចចិនបានកើនឡើងយឺតមែនទែន ត្រឹមតែ៦ភាគរយប៉ុណ្ណោះ ជាតួលេខដែលតិចបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ៣០ឆ្នាំចុងក្រោយរបស់ខ្លួន ប៉ុន្តេសង្ឃឹមថា វានឹងអាចកើនទៅដល់ ការរំពឹងទុកប្រចាំឆ្នាំរបស់រដ្ឋាភិបាល ពោលគឺកើនពីចន្លោះ ៦ទៅ៦,៥ភាគរយ សម្រាប់ឆ្នាំ២០១៩ទាំងមូល៕

ប្រែសម្រួល:ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top