ព័ត៌មានអន្តរជាតិ

មនុស្ស ៣៣៦ នាក់ត្រូវបានចាប់ខ្លួននៅហុងកុង ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល អំឡុងពេលបុណ្យណូអែល

ហុងកុង៖ ប៉ូលិសហុងកុង បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សចំនួន ៣៣៦ នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានធ្វើឡើង នៅក្នុងផ្សារទំនើបនានា នៅទូទាំងទឹកដីហុងកុង ក្នុងរដូវបុណ្យណូអែល។

ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅផ្សារទំនើបនានា នៅកោះហុងកុង កូវ៉ូន និងដែនដីថ្មី ដោយប៉ុនប៉ងរំខានដល់អាជីវកម្មរបស់ហាង និងភោជនីយដ្ឋានពិសេស ដែលមានទំនាក់ទំនង ជាមួយប្រទេសចិន។

អ្នកនាំពាក្យប៉ូលីសលោក Kwok Ka-chuen បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ក្នុងរយៈពេលពីរបីថ្ងៃកន្លងមក អ្នកធ្វើកុបកម្ម និងអ្នកគាំទ្ររបស់ពួកគេ បានធ្វើឱ្យខូចខាត ដល់មជ្ឈមណ្ឌលផ្សារទំនើបផ្សេងៗគ្នា” ។

យោងតាមប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន ៣៣៦ នាក់ដែលមានអាយុចន្លោះពី ១២ ទៅ ៥៤ ឆ្នាំត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃច័ន្ទ ពីបទឧក្រិដ្ឋកម្មរួមមាន ការប្រមូលផ្តុំដោយខុសច្បាប់ ការកាន់កាប់អាវុធវាយលុក ការបង្កគ្រោះថ្នាក់ដល់រាងកាយ ការរាំងស្ទះដល់កាតព្វកិច្ចរបស់ប៉ូលិស និងការខូចខាតព្រហ្មទណ្ឌ៕ដោយ៖ ឈូក បូរ៉ា

To Top