ព័ត៌មានអន្តរជាតិ

រុស្ស៊ីចាប់ផ្តើដំណើរការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែដ៏ទំនើប និងថ្មីបំផុត

បរទេស៖ មន្ត្រីទ័ពជើងទឹករុស្ស៊ី តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ទើបបានចាប់ផ្តើមដាក់ដំណើរការ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែដ៏ថ្មីបំផុត របស់ទីក្រុងមូស្គូ ដែលត្រូវគេពិពណ៌នាថា ជានាវាមុជទឹកពហុតួនាទីដ៏ទំនើបបំផុត នៅក្នុងកងនាវារុស្ស៊ី។

ដោយមានសមត្ថភាពផ្ទុកមីស៊ីល បានចំនួន៣២គ្រាប់ បន្ថែមដោយគ្រាប់បែកបុក ៥៣៣មីលី្លម៉ែត្រ ជាច្រើនគ្រាប់នោះ នាវាមុជទឹក Novosibirsk ប្រភេទ Yasen-M នេះ ត្រូវបានដាក់ប្រើជាផ្លូវការ កាលពីថ្ងៃពុធ នៅកន្លែងផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk ជាទីលំនៅអាស្រ័យ នៃកងនាវាភាគខាងជើង របស់ទ័ពជើងទឹក។

តាមសេចក្តីរាយការណ៍ អ្នកវិភាគបាននិយាយថា នាវាមុជទឹកថ្មីនេះ ទំនងជានឹងមានសមត្ថភាព ផ្ទុកមីស៊ីលលឿនជាងសម្លេង Zircon ថ្មីរបស់រុស្ស៊ី ដែលអាចនឹងបាញ់ចេញពីកាណុង ប្រព័ន្ធបាញ់តែមួយ ជាមួយនឹងក្រុមមីស៊ីលធម្មតា ដែលមានស្រាប់៕ ប្រែសម្រួល៖ប៉ាង កុង

To Top