សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី កាត់បន្ថយការពឹងផ្អែករបស់ ខ្លួនលើការនាំចូល វត្ថុធាតុដើម គ្រឿងបន្លាស់ និងឧបករណ៍ ពីប្រទេសជប៉ុននៅឆ្នាំក្រោយ។
ក្រសួងហិរញ្ញវត្ថុបាន ឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក ហុង ណាំគី បានធ្វើជាអធិបតីក្នុ ងកិច្ចប្រជុំ ចុងក្រោយ នៅឆ្នាំនេះជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់វិស័យវត្ថុធាតុដើម គ្រឿងបន្លាស់ និងឧបករណ៍ក្នុងស្រុកប្រឆាំងនឹង ការរឹតត្បិត ការនាំចេញរបស់ជប៉ុន។
ក្រសួងនេះបានឲ្យដឹងទៀតថា រដ្ឋាភិបាលកូរ៉េ “នឹងដោះស្រាយយ៉ាងតឹងរឹង ជាមួយនឹងការហាមឃាត់ ការនាំចេញរបស់ជប៉ុន រហូតដល់ប្រទេសជប៉ុនលើកកម្ពស់វិធានការនេះ” ។
ប្រទេសកូរ៉េខាងត្បូង បានគ្រោងវិនិយោគ ប្រមាណ ៧,៨ ពាន់ពាន់លានវ៉ុន (៦,៤៦ ពាន់លានដុល្លារអាមេរិក) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ សម្រាប់សម្ភារៈគ្រឿងបន្លាស់ និងឧបករណ៍របស់ ប្រទេសនេះក្នុង រយៈពេល ៧ ឆ្នាំខាងមុខ៕ ដោយ ឈូក បូរ៉ា
