ព័ត៌មានអន្តរជាតិ

កីឡាករបាល់បោះល្បីអាមេរិក Kobe Bryant និងកូនស្រី រួមទាំងមនុស្ស ៧នាក់ទៀត ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ នៅរដ្ឋ California

BBC៖ កីឡាករបាល់បោះល្បីរបស់អាមេរិក លោក Kobe Bryant និងកូនស្រីឈ្មោះ Gianna ស្ថិតក្នុងចំណោមមនុស្ស ៩ នាក់ដែលបានស្លាប់ នៅក្នុងឧប្បត្តិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅទីក្រុង Calabasas រដ្ឋ California ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Bryant អាយុ ៤១ ឆ្នាំ បានធ្វើដំណើរ តាមឧទ្ធម្ភាគចក្រឯកជនមួយ នៅពេលវាបានធ្លាក់និងផ្ទុះឆេះ។

ប៉ូលីសប្រចាំតំបន់ LA និយាយថា នៅក្នុងឧប្បតិហេតុធ្លាក់នេះ មិនមានអ្នកនៅរស់ទេ។ របាយការណ៍ដំបូង បានបង្ហាញថា មនុស្ស ៥ នាក់នៅលើយន្តហោះ។

Bryant ដែលជាម្ចាស់ជើងឯក NBA ៥ សម័យ ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុត នៅក្នុងប្រវត្តិសាស្ត្រ។

ការសម្តែងការសោកសង្រេងពីតារាល្បីៗ និងតារាកីឡាជាច្រើន បាននិងកំពុងធ្វើឱ្យមនុស្សជាច្រើន សម្តែងការភ្ញាក់ផ្អើល ចំពោះមរណភាពភ្លាមៗរបស់គាត់។

NBA បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា វា “ត្រូវបានបំផ្លិចបំផ្លាញ ដោយការស្លាប់ដ៏សោកសៅ របស់ Kobe Bryant និងកូនស្រី Gianna ដែលមានអាយុ ១៣ ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top