អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ទូរទស្សន៍ក្នុងស្រុក NTV បានផ្សព្វផ្សាយថា ក្រុមអាជ្ញាធរតួកគី កាលពីថ្ងៃអង្គារបានចេញសេចក្តីប្រកាសឲ្យតាមចាប់ខ្លួន ជនសង្ស័យលើសពី៧០០នាក់ ដែលបានដាក់ការសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងក្រុមដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហាររដ្ឋាភិបាលតួកគី ដែលបានបរាជ័យនៅក្នុងឆ្នាំ២០១៦ ។
ទូរទស្សន៍ NTV បានផ្សាយថា មានមនុស្សចំនួន៧៦៦នាក់ត្រូវបានបញ្ជាឲ្យធ្វើការចាប់ខ្លួន ដែលបានរួមដៃជាមួយចលនា Gulen នៅក្នុងក្រសួងយុត្តិធម៌ និងកងកម្លាំងយោធាតួកគី ។
ក្រុមអាជ្ញាធរតួកគី ក៏បានរាយការណ៍មកថា ការប្រកាសអំពីការចាប់ខ្លួនជនសង្ស័យចំនួន៤៦៧នាក់ នៅទូទាំប្រទេសតួកគី ដោយធ្វើការចោទប្រកាន់ថា ពួកគេ ជាប់ការសង្ស័យជាក្រុមប៉ូលិសនៅក្នុងឆ្នាំ២០០៩ ដែលបានរួមគ្នាជួយដល់ចលនា Gulen ។ ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋពាក់កណ្តាល និងឯកជន ឈ្មោះ Anadolu បានរាយការណ៍ឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ។
មនុស្សរាប់រយនាក់ ក្នុងចំណោមពួកគេទំាងនោះ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តចំនួន៦៧នៅទូទាំងប្រទេសតួកគី គិតចាប់តាំងពីព្រឹកថ្ងៃអង្គារ ។ ទីភ្នាក់ងារព័ត៌មានខាងលើបានផ្សាយដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា