ព័ត៌មានអន្តរជាតិ

Breaking News: ព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងអតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់វិបត្តិ

បរទេស៖ ភាពច្របូកច្របល់ នៃភាពជាអ្នកដឹកនាំរបស់ប្រទេសម៉ាឡេស៊ី បានបញ្ចប់នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីព្រះមហាក្សត្រដែលបានជ្រើសរើសអតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃលោក Muhyiddin Yassin ឱ្យធ្វើឡើងធ្វើជានាយករដ្ឋមន្រ្តី ជំនួសនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន គឺលោក Mahathir Mohamad ជាមេដឹកនាំបន្ទាប់របស់ប្រទេស។

យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់វិមានព្រះបរមរាជវាំ ងបានអោយដឹងថាលោក Muhyiddin ដែលបានឈ្នះការគាំទ្រ ពីសំណាក់ក្រុមប្រឆាំង នឹងស្បថចូលកាន់តំណែង នៅថ្ងៃអាទិត្យនេះ។ ព្រះមហាក្សត្របានមានបន្ទូលទៅកាន់ សមាជិកសភានិងមេដឹកនាំគណបក្ស នៅសប្តាហ៍នេះដើម្បីកំណត់ថា តើអ្នកណាមានអ្នកគាំទ្រជាងគេ ដើម្បីដឹកនាំប្រទេស។

ប្រទេសម៉ាឡេស៊ី បានឆ្លងកាត់ភាពចលាចល នយោបាយយ៉ាងខ្លាំងមួយសប្តាហ៍ដែលមើលឃើញ បន្ទាប់ពីលោក Mahathir បានលាលែងពីតំណែង។ ក្រោយមក ព្រះមហាក្សត្របានតែងតាំង លោក Mahathir ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នៅពេលដែលព្យាយាមបញ្ចប់វិបត្តិនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top