ព័ត៌មានអន្តរជាតិ

អ្នកជាសះស្បើយពីជំងឺ Covid-19 កើនឡើងដល់ ៤១.៦២៥ នាក់ ខណៈអ្នកស្លាប់មាន ២.៨៧០នាក់

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានទទួលរបាយការណ៍ នៃការឆ្លងថ្មីនៃមេរោគឆ្លង Covid-19 ចំនួន ៥៧៣ ករណី និងអ្នកស្លាប់ថ្មីមានចំនួន ៣៥ នាក់ កាលពីថ្ងៃសៅរ៍នៅលើដីគោកចិន។ ក្នុងចំណោមអ្នកស្លាប់មាន ៣៤ នាក់នៅខេត្តហ៊ូប៉ីនិងម្នាក់នៅខេត្តហឺណាន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការដដែលបាននិយាយថា ទន្ទឹមនឹងនេះដែរមានករណីសង្ស័យថ្មីចំនួន ១៣២ ត្រូវបានរាយការណ៍។

ដូចគ្នានេះផងដែរកាលពីថ្ងៃសៅរ៍មនុស្ស ២.៦២៣ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ខណៈដែលចំនួនករណីធ្ងន់ធ្ងរបានថយចុះ មកត្រឹម ៧.៣៦៥ នាក់។

ករណីដែលបានបញ្ជាក់ជារួម នៃការឆ្លងនៅលើដីគោកបានឈានដល់ ៧៩,៨២៤ នាក់ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងនោះមានអ្នកជំងឺ ៣៥.៣២៩ នាក់ ដែលកំពុងត្រូវបានព្យាបាលនៅឡើយ ហើយអ្នកជំងឺចំនួន ៤១.៦២៥ នាក់ដែលត្រូវបានរំសាយចេញបន្ទាប់ពីបានជាសះស្បើយ ខណៈអ្នកមនុស្ស ២.៨៧០ នាក់បានស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top