ព័ត៌មានអន្តរជាតិ

ចិន៖ ២៩កុម្ភៈមួយថ្ងៃ មានអ្នកជំងឺ Covid-19 រហូតដល់ ២.៦២៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីជា សះស្បើយទាំងស្រុង

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺ(COVID-១៩) សរុបចំនួន ៤១.៦២៥ នាក់  ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពី បានជាសះស្បើយកាលពីល្ងាចថ្ងៃសៅរ៍។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មានមនុស្ស ២.៦២៣ នាក់បានចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយឡើងវិញ។

សូមជម្រាបថា កាលពីចុងសប្តាហ៍នេះ មនុស្សសរុបចំនួន ៧៩.៨២៤ នាក់ ត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគនេះនៅចិនដីគោក ហើយមនុស្ស ២.៨៧០ នាក់បានស្លាប់ដោយសារជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top