ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទទួលយកសំណើលោក ពូទីន ឲ្យប្រារព្ធធ្វើកិច្ចប្រជុំកំពូល ក្រុមប្រឹក្សាសន្តិសុខយូអិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានទទួលយកសំណើ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលស្នើឲ្យប្រារព្ធធ្វើកិច្ចប្រជុំកំពូល របស់សមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតរុស្ស៊ី ឈ្មោះ Interfax បានដកស្រង់សម្តី របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី រំពឹងថា ពេលវេលានិងទីតាំង នឹងត្រូវបានយល់ព្រម ក្នុងពេលខាងមុខឆាប់ៗនេះ។

គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅសប្ដាហ៍មុនថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក មានបំណងចង់ជួបជាមួយមេដឹកនាំ នៃប្រទេសរុស្ស៊ី ចិន អង់គ្លេស និងបារាំង ក្នុងគោលដៅពិភាក្សាគ្នា អំពីការគ្រប់គ្រងអាវុធ៕ ប្រែសម្រួល៖ប៉ាង កុង

To Top