តូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍ នៅជុំវិញពិភពលោក អាចប្រឈមនឹងការខាតបង់ ប្រាក់ចំណូលសរុបរហូតដល់ ១១៣ ពាន់លានដុល្លារពីអាជីវកម្ម ដឹកអ្នកដំណើរនៅឆ្នាំនេះ ប្រសិនបើមេរោគឆ្លងកូរ៉ូណា បន្ដរាលដាលថែមទៀត។
សមាគមដឹកជញ្ជូន តាមអាកាសអន្តរជាតិបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការខាតបង់ហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងករណីបែបនេះ នឹងមានកម្រិតស្មើទៅនឹងអ្វីដែលឧស្សាហកម្ម បានជួបប្រទះនៅក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោក។
គួរបញ្ជាក់ផងដែរថា នៅក្រោមសេណារីយ៉ូ ដែលមេរោគឆ្លងរាលដាលយ៉ាងខ្លាំង នៅទូទាំងពិភពលោក ប្រាក់ចំណូល ១៩ ភាគរយពីអាជីវកម្មដឹកអ្នកដំណើរ នឹងត្រូវបាត់បង់៕ ដោយ៖ ឈូក បូរ៉ា