ព័ត៌មានអន្តរជាតិ

អ៊ីតាលី បញ្ជាក់ថា មានអ្នកស្លាប់ដោយវីរុសកូរ៉ូណា ដល់ទៅជាង២៣០នាក់

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ថា ការស្លាប់ដោយ វីរុសកូរ៉ូណា នៅក្នុង ប្រទេស អ៊ីតាលី បានកើនដល់ពី៣៦នាក់ ដល់២៣៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលអ្នកឆ្លងវីរុស កើនឡើងនៅក្នុងកំណត់ត្រាតែមួយ ថ្ងៃគត់ចំនួន១.២៤៧ ករណីដែលនាំឲ្យមានតួលេខ កើនឡើងដល់៥.៨៨៣ករណី ។

អ៊ីតាលី បានកត់ត្រាចំនួននៃអ្នកស្លាប់ជាច្រើន ក្រៅពីប្រទេសចិន និងជាប្រទេសលំដាប់លេខ៣ ដែលបានឆ្លងជំងឺ COVID-19 លំដាប់លេខ៣ បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង ។

តួលេខផ្លូវការបានបង្ហាញឲ្យដឹងអំពីចំនួនពលរដ្ឋដែលទទួលការថែទាំ នៅក្នុងបណ្តាពេទ្យនានា បានកើនឡើង ដល់៥៦៧នាក់ ដែលចំនួនគិតត្រឹមថ្ងៃសុក្រពី៤៦២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top