ព័ត៌មានអន្តរជាតិ

ក្រុមព្រឹទ្ធសភាអាមេរិក ជំរុញឲ្យធ្វើការចរចាគ្នា ស្តីអំពីការអនុម័តថវិកា ១ទ្រីលានដុល្លារ សម្រាប់គាំទ្រ ដល់សេដ្ឋកិច្ចធ្លាក់ចុះ ដោយសារ វីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា ក្រុមសមាជិសភាអាមេរិក បានជំរុញឲ្យមាន ការចរចាគ្នាសម្រាប់កញ្ចប់ថវិកា សង្គ្រោះបន្ទាន់ ដើម្បីរក្សាបាននូវការធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ច ដោយសារវីរុសកូរ៉ូណា ដែលបានស្នើឡើង ដោយក្រុមសាធារណរដ្ឋ ដែលបានកំណត់កាលបរិច្ឆេទ នៃកិច្ចព្រមព្រៀងមួយ កាលពីយប់ថ្ងៃសុក្រ ។

ក្រុមព្រឹទ្ធសភាសាធារណរដ្ឋ កំពុងស្វែងរកកិច្ចព្រមព្រៀងយ៉ាងរហ័សបំផុត នៅក្នុងគ្រាដែលឈានដល់ ការបោះឆ្នោតចុងក្រោយនៅថ្ងៃចន្ទ ទៅលើច្បាប់មួយ ក្នុងគោលបំណងដើម្បីកំណត់ការទូទាត់ ដល់ពលរដ្ឋអាមេរិកាំង ជាប្រាក់ដុល្លារ រួមទាំងវិស័យឧស្សាហកម្ម ដែលជួយស្តារ ដល់ស្ថានភាពសេដ្ឋកិច្ចដែលបានថយចុះភ្លាមៗ ។

ប៉ុន្តែ ក្រុមមកពីបក្សប្រជាធិបតេយ្យវិញ បានជំរុញឲ្យធ្វើការងារជាច្រើន ដើម្បីការពារក្រុមកម្មករ និងផ្តល់ប្រាក់គាំទ្រសម្រាប់ក្រុមគ្រួសារជាច្រើន ដែលរងគ្រោះដោយវិបត្តិ ហើយមេដឹកនាំជាន់ខ្ពស់បក្សប្រជាធិបតេយ្យ លោក Chuck Schumer បានថ្លែងថា កញ្ចប់ថវិកា របស់បក្សសាធារណរដ្ឋ គឺ “មិនគ្រប់គ្រាន់” សម្រាប់ពលរដ្ឋអាមេរិកាំង រាប់លាននាក់ ដែលប្រឈមមុខនឹងបញ្ហាដែលកើតឡើង ។

កិច្ចចរចាទាំងឡាយ បានបញ្ចប់ ទោះបីជាមេដឹកនាំភាគច្រើនព្រឺទ្ធសភា Mitch McConnell បានកំណត់ពេលត្រឹមយប់ថ្ងៃសុក្រក៏ដោយ ។

ក្រុមព្រឹទ្ធសភា បាននិយាយថា ពួកគេនឹងធ្វើការរហូតដល់ចុងសប្តាហ៍ ហើយបើសិនណា កិច្ចព្រមព្រៀងមួយ មិនបានសម្រេចតាមបំណងទេ នៅត្រឹមថ្ងៃសៅរ៍នេះ បន្ទាប់ដំណើរការនៃការបោះឆ្នោតដំបូង គឺអាចនឹងធ្វើឡើង នៅថ្ងៃអាទិត្យវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top