ព័ត៌មានអន្តរជាតិ

Washington Post៖ លោក ដូណាល់ត្រាំ មិនអើពើនឹងរបាយការណ៍ ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ព្រមានអំពីទំហំ ការផ្ទុះឡើងវីរុសនៅចិន

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ មិនអើពើនឹង របាយការណ៍ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ដែលចាប់ផ្តើមនៅក្នុងខែមករា ដែលបានព្រមានអំពីទំហំ និងសន្ទុះ នៃការផ្ទុះឡើង នៃវីរុស នៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលដឹងអំពីរបាយការណ៍ និងការព្រមាន របស់ទីភ្នាក់ងារនេះ Washington Post បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានបង្ហាញពីលក្ខណៈ និងការរីករាលដាល នៃមេរោគពិភពលោក និងការថយចុះជាក់ស្តែងរបស់ចិន ក៏ដូចជាភាពចាំបាច់ នៃវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់។

លោក ត្រាំ បានជ្រើសរើស ដោយការបោះបង់ចោល ឬគ្រាន់តែមិនដោះស្រាយ ភាពធ្ងន់ធ្ងររបស់ពួកគេ។

មន្ត្រីរូបនេះបានប្រាប់ Washington Post ថា “ លោកដូណាល់ត្រាំ ប្រហែលជាមិនបានរំពឹងទុក អំពីរឿងនេះទេ ប៉ុន្តែមនុស្សជាច្រើន នៅក្នុងរដ្ឋាភិបាលពួកគេដឹង , ពួកគេមិនអាចធ្វើឱ្យគាត់ ធ្វើអ្វីបានឡើយ” ៕
ប្រែសម្រួលៈ ណៃតុលា

To Top